ភ្នំពេញ ៖ មេក្លោងជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម ២នាក់ ត្រូវកម្លាំង ជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក៤) ឃាត់ខ្លួន នៅចំណុចផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនៅចំណុចភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ។
ការឃាត់ខ្លួនមេក្លោងទាំង២នាក់នេះ ធ្វើឡើងក្រោយទទួលបញ្ជាពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ គឹម វ៉ា ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ មុខរបរ ម៉ូតូកង់បីឥណ្ឌា។
២. ឈ្មោះ កែវ សុធា ភេទប្រុស កើតឆ្នាំ១៩៩៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
វត្ថតាងចាប់យកបាន ៖ សារធាតុញៀន មេតំហ្វេតាមីន(ICE) ទម្ងន់ 9kg 643.06g . រថយន្ត ២គ្រឿង, ជញ្ជីងថ្លឹង ២ គ្រឿង និងទូរស័ព្ទ ២គ្រឿង ៕