ដើរ​ទាន់​ស​ម័​យប​ច្ចេ​ក​វិ​ទ្យា​មែ​ន!​ជ​ន​ជា​តិ​វៀត​ណា​ម​ហ៊ា​ន​បង្ហោះ​ល​ក់​ឧ​ប​ករ​ណ៍​នេ​សា​ទខុ​ស​ច្បា​ប់​នៅ​លើ​ប​ណ្តាញ​ស​ង្គ​ម​ ​F​ac​e​b​o​o​k​ និ​ង​ ​Y​o​u​Tu​b​e​

0

​ភ្នំ​ពេ​ញ៖​ ​ក្រោ​យ​ពី​បា​ន​ទទួ​ល​ប​ទ​ប​ញ្ជាពី​ ​នា​យ​ឧ​ត្តម​សេ​នី​យ៍​ ​អ​គ្គ​ស្នង​កា​រ​ន​គ​រ​បា​លជា​តិ​ ​កា​ល​ពី​ថ្ងៃ​ទី​ ​១​១ ​ខែ​ម​ក​រា​ឆ្នាំ​២​០​២​០​ស​មត្ថ​កិ​ច្ច​ន​គ​​រ​បាល​នៃ​នា​យ​ក​ដ្ឋា​ន​ប្រ​ឆាំ​ង​បទ​ល្មើ​ស​​បច្ចេ​​កវិទ្យាបានធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានប្រើប្រាស់បណ្ដាញសង្គម Facebook និង YouTube ដើម្បីផ្សព្វផ្សាយ ផលិតនិងលក់ឧបករណ៍នេសាទខុសច្បាប់ តាមសំណើស្នើសុំពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។

យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាជាលទ្ធផលនៃការស្រាវជ្រាវ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន យ៉ាំងតេវ ភេទប្រុសអាយុ ៣១ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ ១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរឹបអូសបានឧបករណ៍ឆក់ត្រីដែលបានកែច្នៃរួចចំនួន២គ្រឿងជាប់នឹងខ្លួន។

បន្ទាប់មក កម្លាំងរបស់នាយកដ្ឋាន បានសហការណ៍ជាមួយ ស្នងការដ្ឋានខេត្តកណ្តាល និង សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមានការសម្របសម្រួលដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យនិងរកឃើញឧបករណ៍ឆក់ត្រីដែលកែច្នៃរួចចំនួន ៩ គ្រឿងទៀត។
គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះជនសង្ស័យបានបង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ឆក់ត្រីកែច្នៃ ដែលមានប្រសិទ្ធភាពខ្ពស់តាមរយៈបណ្ដាញសង្គម Facebook និង YouTube ដែលធ្វើឱ្យមានការរិះគន់ជាខ្លាំងនៅតាមបណ្ដាញសង្គម។ ដោយឃើញបែបនេះ លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គរដ្ឋបាលជលផលបានស្នើសុំឱ្យមន្ត្រីជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ជួយស្រាវជ្រាវនឹងស្វែងរកជនសង្ស័យមកផ្តន្ទាទោស ព្រោះការប្រើប្រាស់ឧបករណ៍ឆក់ដើម្បីនេសាទត្រីជាបទល្មើសព្រហ្មទណ្ឌដែលបានចែងនៅក្នុងច្បាប់ជលផលម្យ៉ាងទៀតការប្រើប្រាស់ឧបករណ៍ឆក់ដើម្បីនេសាទត្រីមានលក្ខណៈបំផ្លាញធនធានមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ នៅព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២០ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្ដាលដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕