ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញបានរៀបចំលំហាត់ សមយុទ្ធទ្រង់ទ្រាយធំមួយ ក្រោមប្រធានបទសង្គ្រោះ ចំណាប់ខ្មាំងលើយន្តហោះ ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធរួមទាំងមាន យន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និង រថយន្តដឹកកងកម្លាំង ប្រដាប់អាវុធ ។
ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងកិច្ចប្រតិបត្តិការ ឲ្យបានរលូន និង ទទួលបានជោគជ័យ សូមសាធារណៈជន កុំមានការភ័ន្តច្រឡំ ពីព្រឹត្តិការណ៍ នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២០ ៕