បង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ និងចាប់ជំរិតនៅក្រុងព្រះសីហនុឃាត់ខ្លួនជនជាតិចិននិងរឹបអូសកាំភ្លើង

0

ភ្នំពេញ៖ ក​ម្លាំ​ង​ជំ​នាញ​ផែ​ន​ន​គ​រ​បាល​ព្រ​ហ្ម​ទ​ណ្ឌ​ ​បា​នចេ​ញ​ល្បា​ត​នៅ​ចំណុ​ច​តា​ម​ប​ណ្តោ​យ​ផ្លូវ​អូ​រ​២​ ​ស្ថិ​ត​នៅភូ​មិ​៥​ ​ស​ង្កាត់​៤​ ​ក្រុ​ង​-​ខេ​ត្តព្រះ​សី​ហ​នុ​ ​ក៏​ប្រ​ទេះ​ឃើ​ញ​រថ​យ​ន្ត​១​គ្រឿ​ង​ម៉ា​ក​ ​T​A​K​O​MA​ ​ព​ណ៌​ទឹ​ក​ប៉ិ​ច​ ​បើ​ក​ប​រដោ​យ​ជ​ន​ជា​តិ​ចិ​ន​ ​ហើ​យ​រ​ថ​យន្ត​នោះ​បា​ន​យ​ក​ថ​ង់​ព​ណ៌​ខ្មៅ​បិ​ទ​បាំ​ង​ផ្លា​កលេ​ខ​។​ ឃើញដូចនេះកម្លាំងល្បាតមានការសង្ស័យថាជាមុខសញ្ញាក្រុមប្លន់ និង​ចា​ប់ជំ​រិ​ត​ប្រ​ដា​ប់អា​វុ​ធ​ ​ក៏​បា​ន​បើ​កម៉ូ​តូ​តា​ម​ឃ្លាំ​មើល​ដោ​យ​ជ​ន​សង្ស័​យ​ដឹ​ង​ខ្លួ​ន​ក៏​បើក​រ​ថ​យ​ន្ត​ប​ង្វែ​ងដា​ន​រ​ត់​គេ​ច​ខ្លួ​ន​ឡើ​ង​ទៅ​ផ្លូ​វជា​តិ​៤​។​

​ក​ម្លាំង​ស​ម​ត្ថ​កិ​ច្ច​បា​ន​ស​ហ​ការ​ជា​មួ​យ​ ​ក​ម្លាំ​ងអ​ធិ​កា​រ​ដ្ឋា​ន​ន​គ​រ​បា​លស្រុ​ក​ព្រៃ​ន​ប់ ​ដេ​ញ​តា​ម​ ​និ​ង​ស្ទាក់​ចា​ប់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ ​ពេ​ល​ដ​ល់​ចំ​ណុ​ចហួ​ស​ស្ពា​ន​ទឹក​សា​ប​ ​ស្ថិ​ត​ក្នុ​ងឃុំរាម ស្រុកព្រៃនប់ ជនសង្ស័យបានបត់រថយន្តចូលផ្លូវលំមួយដើម្បីគេចពីកម្លាំងសមត្ថកិច្ច តែដោយល្បឿនរថយន្តលឿនពេក ក៏ធ្វើអោយរថយន្តក្រឡាប់ ហើយជនសង្ស័យបានព្យាយាមលូនចេញពីរថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ១នាក់។

ដកហូតបានវត្ថុតាង៖កាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលក្នុងព្រៃបាត់ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក។
ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖​ កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ មានលេខសម្គាល់ 000232,បង់កាំភ្លើង១ មានគ្រាប់ប្រភេទ៣៨០ ចំនួន៥គ្រាប់,​ រថយន្ត១គ្រឿង ម៉ាក TAKOMA ពណ៌ ទឹកប៉ិច ពាក់ផ្លាកលេខៈ ភ្នំពេញ 2BD-7915 ។ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី​៕