ភ្នំពេញ៖បុរសម្នាក់ត្រូវជនដៃដល់បាញ់សម្លាប់នៅវេលាម៉ោងជាង៤ ទាបភ្លឺថ្ងៃទី៩ មករានេះនៅភោជនីដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់ បានជិះឡានទៅជាមួយគ្នា លុះពេលដើរចូលហាង និងអង្គុយលើតុ ស្រាប់តែជនដៃដល់ ជាមួយបក្ខពួក២នាក់ទៀត ជិះម៉ូតូ១គ្រឿង ចូលទៅបាញ់ចំសៀកផ្កាស្លាប់តែម្តង។
ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះថា ខូ មិនា អាយុ ២៦ឆ្នាំ ស្នាក់នៅជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕


