គគ្រឹ​ក​គ​គ្រេ​ង​​មែ​ន!​ប​ន​ល្បែ​ងជ​ល់​មា​ន់​និ​ង​អា​ប៉ោង​មួ​យ​ក​ន្លែ​ង​ដ៏ធំ​នៅ​ឃុំ​ព្រៃ​គុ​យ​ស្រុ​ក​ក​ង​មា​សបើ​​ក​លេ​ងគ្មា​ន​​រំ​ខាន​ដ​ល់​អា​ជ្ញា​ធ​​រ

0

ភ្នំពេញ៖ បនល្បែងជល់មាន់និងអាប៉ោងដ៏​ធំមួ​យ​ស្ថិ​ត​នៅភូ​មិ​គោ​ហេ​ ​ឃុំព្រៃ​គុ​យ​ ​ស្រុ​ក​កង​មា​ស​ ​ខេ​ត្ត​កំ ​ព​ង់​ចា​ម​បា​នបើ​ក​លេ​ង​រា​ល់​ថ្ងៃយ៉ា​ង​គ​គ្រឹ​ក​គ​គ្រេង​ដោ​យ​គ្មា​ន​កា​រ​រំ​ខាន​ពី​ស​​ម​ត្ថកិ​ច្ច​សោះ​ឡើ​យ​ខ​ណៈល្បែ​ង​ភ្នា​ល់​នេះ​ចា​ញ់ឈ្នះ​ខ្ទ​ង់​ម៉ឺ​នដុ​ល្លា​រ​ក្នុ​ង​មួ​យ​​គូ​និ​ងមួ​យ​ក្តា​រ​នោះ​។​

​ ​ ​ប្រជា​ព​ល​រ​ដ្ឋ​ដែ​ល​រស់​នៅ​ក្នុ​ង​ភូ​មិ​ខា​ង​លើ​បា​​នប្រា​ប់​ឲ្យ​ដឹ​ង​ថា​ ​ប​ន​ល្បែ​ង​ជ​ល់​មា​ន់​ ​និ​ង​ ​ចា​ក់​អា​ប៉ោ​ង​មួ​យនេះ​គឺ​បា​ន​បើ​ក​ជាយូ​រ​ម​ក​ហើ​យ​ ​ដោ​យ​ម្ចា​ស់​ទី​តាំ​ង​មានឈ្មោះ ឡុង ប៊ុនណា ហៅឆាយ ហើយការបើកនេះគឺមានអ្នកញៀនល្បែងជល់មាន់ និងអាប៉ោងទៅពីតាមបណ្តា ខេត្តនានា និងភ្នំពេញជាដើម ហើយមានក្រុមអ្នកលេងខ្លះជាសមត្ថកិច្ចផងដែរ។

ប្រភពបានបន្តទៀតថា ចាប់តាំងពីបនល្បែងមួយនេះបើកលេងមក គ្មានឃើញសមត្ថកិច្ចណាទៅក្បែរនោះ ទេ ដោយសារតែម្ចាស់បនល្បែងនេះអាងខ្នងជាអ្នកធំនិងយកដុល្លារទៅបិទភ្នែក អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ហើយមួយវិញទៀតអាជ្ញាធរនៅក្នុងឃុំនិងស្រុកនោះក៏មានទៅលែងផងដែរ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានអំពាវនាវឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការជាបន្ទាន់ ផងដែរ ដោយសារតែការលេងនេះអាចប៉ះពាល់ដល់អ្នកភូមិខណៈមានអ្នកទៅលេងខ្លះចាញ់ ហើយខឹងបានបើករថយន្តលឿនដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត អ្នកភូមិនិង កូនសិស្សសាលាដែលពួកគេទៅរៀនជាដើម។

សូមបញ្ជាក់ថាកាលពីកន្លងទៅសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រប់ភូមិឃុំទាំងអស់ហាមមិនឲ្យមានបនល្បែង គ្រប់ប្រភេទ ហើយប្រសិនមាននឹងត្រូវចាត់វិធានការជាបន្ទាន់។ ប៉ុន្តែបនល្បែងនៅក្នុងភូមិ ឃុំ ខាងលើនេះបានបើកជាយូរមកហើយដោយបំពានការអំពាវនាវ របស់ប្រមុខក្រសួងមហាផ្ទៃ និងច្បាប់ដែលត្រូវបានហាមឃាត់ទៀតផង៕