រដ្ឋមន្ត្រីមហាផ្ទៃឧបត្ថម្ភថវិកា២ម៉ឺនដុល្លារជួយជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់ស្រុតអគារនៅខេត្តកែប

0

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយាបានឧបត្ថមថវិកាដើម្បីជួយជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែបចំនួន២ម៉ឺនដុល្លារ។នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផ្សាយនៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ។

រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី)មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១និង៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

តុល្យការជនរងគ្រោះ ដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់(ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួ​ន​៣​៦នា​ក់​
​(​ស្រី​១​៤​នា​ក់​)​ ​ក្នុ​ងចំ​ណោ​ម​ជ​ន​រ​ង​គ្រោះ​ទាំង​នេះ​ ​មា​ន​ក្មេ​ង​ចំ​នួ​ន​០៦​នា​ក់​(​ក្មេ​ង​ស្រី​២​នា​ក់​
​)​ ​និ​ងរ​ង​រ​បួ​ស​ចំ​នួ​ន​ ​២៣​នា​ក់​ ​(​ស្រី​០​៨​នា​ក់​)​។​ ចំ​ពោះ​ជ​ន​រ​ង​គ្រោះ​បា​ត់​ប​ង់​ជី​វិត​ ​ត្រូ​វ​បា​ន​ក្រុ​ម​គ្រួ​សា​រ​ម​ក​បំ​ពេញ​ឯ​ក​សា​រ​ដើ​ម្បី​ទ​ទួ​ល​យ​ក​ស​ព​ទៅ​ធ្វើ​បុ​ណ្យតា​ម​ប្រ​ពៃ​ណី​៕​​