ភ្នំពេញ:រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកជន ខិលខូច ចូលទៅកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ សូមដកខ្លួនចេញជាបន្ទាន់ ជាមួយគ្នា នេះផងដែរ រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់ស្រាវជ្រាវរក អត្តសញ្ញាណមេក្លោង និងអ្នកពាក់ព័ន្ធ ដែលបំផុសចលនានេះឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។