ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក រស់នៅក្រខ្សត់ ក្នុងខ្ទមតូចមួយបិទបាំងកម្តៅថ្ងៃ និងទឹកភ្លៀង របស់លោកយាយម្នាក់រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើឲ្យម្ចាស់ហាងមាសពេជ្រ ចោម ខ្វាន់ ប្រកាសជួយសាងសង់ផ្ទះ ។
អ្នកនាង ចោម ខ្វាន់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា «ខ្ញុំពិតជាអាណិតលោកយាយ និងលោកតាខ្លាំង មិនដឹងថាគាត់ពិបាក យ៉ាងណានោះទេ ។នាងខ្ញុំ ចោម ខ្វាន់ សូមប្រកាសជូនថវិកាផ្ទាល់ខ្លួនជួយធ្វើផ្ទះឲ្យ លោកយាយ ខ្មែរចេះជួយខ្មែរ ទោះតិចក្តី ច្រើនក្តី តែជាទឹកចិត្តអាណិតអាសូរ ទៅដល់លោកតា និងលោកយាយ អ្វីដែលខ្ញុំ ធ្វើគឺចេញពីទឹកចិត្តបរិសុទ្ធ ។
អាចទាក់ទងទៅកាន់អ្នកនាង ចោម ខ្វាន់ តាមរយៈលេខ 017 983031 088 77 11118 ។»
បញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះទេដែល អ្នកនាងចោម ខ្វាន់ ជួយដល់ជនក្រខ្សត់ ដោយកន្លងទៅក៏បានជួយជនក្រខ្សត់ជិតឆ្ងាយ ជាហូរហែរ មិនដាច់ ជាមួយក្រុមគ្រួសារបងប្អូនរបស់អ្នកនាងដូចគ្នា៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖






