ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំ កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
គណៈកម្មការធ្វើកោសល្យវិច័យអគារនេះរួមមាន៖លោក ទេព ធន រដ្ឋលេខាធិការ ក្រសួងដែនដី ជាប្រធាន និងលោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងដែនដីជាអនុប្រធាន និងសមាជិកចំនួន៩ផ្សេងទៀត។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ។
សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជនរងគ្រោះ២៥នាក់ត្រូវបានយកចេញពីការបាក់អគារ ក្នុងនោះអ្នកស្លាប់កើនដល់៧នាក់ហើយ ៕