ព្រឹកនេះ ! សំឡេងស្រែកដង្ហោយហៅឲ្យជួយនៅតែមានខណ:ក្រុមសង្គ្រោះកំពុងបន្តរុករក

0

ភ្នំពេញ៖ក្រុមសង្រ្គោះ៧១១បានឲ្យដឹងថាសំឡេងស្រែកហៅឲ្យជួយនៅតែមានរហូតមកទល់ព្រឹកថ្ងៃទី៤ខែមករានេះ ខណ:ក្រុមសង្គ្រោះកំពុងបន្តរុករកអ្នកដែលបាត់ខ្លួនដោយសារការបាក់រលំអគារ៦ជាន់នៅខេត្តកែប ។

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ។
សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជនរងគ្រោះ២៥នាក់ត្រូវបានយកចេញពីការបាក់អគារ ក្នុងនោះអ្នកស្លាប់កើនដល់៧នាក់ហើយ ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖