ភ្នំពេញ៖សមត្ថកិច្ចនគរបាលជំនាញខេត្តស្វាយរៀងសហការជាមួយសមត្ថកិច្ចវៀតណាមធ្វើការបង្ក្រាបករណីរក្សាទុកគ្រឿងញៀននិងសារធាតុគីមីផ្សំខុសច្បាប់បានឃាត់ខ្លួនមនុស្សពីរនាក់រួមនិងថ្នាំញៀនមួយចំនួនធំកាលពីថ្ងៃទី២មករាកន្លងទៅខណៈថ្នាំញៀនទាំងនេះត្រូវបានជនសង្ស័យនាំមកពីភ្នំពេញដើម្បីឆ្លងដែនទៅប្រទេសវៀតណាម។។
នគរបាលខេត្តស្វាយរៀងបានឲ្យដឹងថានៅថ្ងៃទី២ខែធ្នូឆ្នាំ២០២០សមត្ថកិច្ចជំនាញបានទទួលព័ត៌មានពីភាគីវៀតណាមស្តីពីការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននៅចំណុចស្លាបខាងឆ្វេងចន្លោះបង្គោលសីម៉ា១៧០-១៧១ព្រំដែនវៀតណាម ភូមិឡុងភី ឃុំឡុហឹង ស្រុកបេន កូវ ខេត្តតៃនិញឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ឈ្មោះ Nguyen thingoc bich ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ។
ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបាននាំយកថ្នាំញៀនពីឈ្មោះ ភេទប្រុសអាយុ២៥ជាតិចិន(កាន់លិខិតឆ្លងដែនលេខE85192646ចុះថ្ងៃទី02.9.2016មុខរបរបុគ្គលិកអនឡាញកាស៊ីណូបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបា វិត ខេត្តស្វាយរៀង ។
លោកបានបន្តថាក្រោយពីទទួលបានព័ត៌មាននេះកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្សយ័បាន១នាក់ឈ្មោះWendusuភេទប្រុសជនជាតិចិននៅបន្ទប់ជួលទីតាំងខាងលើនិងបានធ្វើការឆែកឆេរបន្ទប់ជួលស្នាក់នៅរបស់ជនសង្សយ័រកឃើញនិងរឹបអូសសំភារវត្ថុតាងរួមមាន:
*ថង់ម្សៅក្រាមពណ៌ថ្លាសង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧.៩១g
*ថង់ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់៨៣៤.២៦ g
*ថង់ ម្សៅក្រាមពណ៌ផ្កាឈូកសង្សយ័ជាថ្នាំញៀនប្រភេទMDMA(អិចស្តាស៊ី) ទម្ងន់១៣១.៦៤ g
*ថង់ម្សៅ ថ្នាំគ្រាប់ពណ៌ផ្កាឈូក សង្ស័យជាថ្នាំញៀនមេតំហ្វេតាមីនចំនួន ៤០០ គ្រាប់ ទម្ងន់ ១០២.៤២g
*ថង់ម្សៅ ក្រាមពណ៌សថ្លាចំនួន ១ កញ្ចប់ទម្ងន់ ៦.១៣ g
*ទឹកអាកុលចំនួន 3 ដប
*សារធាតុគីមីផ្សំ(ទឹកថ្នាំដប)ចំនួន០៧ (ធំ១)រួម និងសម្ភារះប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន៕