ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ៧ ខែធ្នូ ឆ្នាំ២០១៩តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាននឹង ចុះត្រជាក់ក្នុងរង្វង់២០អង្សាសេ។
ក្រសួងបញ្ជាក់ពីស្ថានភាពអាកាសធាតុថា៖
១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាមឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ
២៖ តំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ
៣៖ តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ៕
