ទីម័រឡេស្តេចាប់អារម្មណ៍ខ្លាំងលើផលិតផល ម្រេចកំពតកម្ពុជា

0

ភ្នំពេញ៖ លោកស្រី ហ្វេលី ស៊ីដា ដេដេ ស៊ូសាហ្គូទែរែសឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្ដែងនូវការ កោតសរសើរ និងចាប់អារម្មណ៍ខ្លាំង ចំពោះផលិតផលម្រេចកំពតកម្ពុជា ដែលមានគុណភាពល្អ និងរសជាតិឆ្ងុយឆ្ងាញ់លើសម្រេចមកពីបណ្ដាប្រទេសនានា ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រីឯកអគ្គរដ្ឋទូតទីម័រឡេស្តេ នៅថ្ងៃទី៣០ ធ្នូនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា”កន្លងមកលោកជំទាវ មើលឃើញ និងចាប់អារម្មណ៍លើ ម្រេចកំពត ដែលមានគុណភាពល្អ”៕