រួសរាន់ឡើងអ្នកចង់ធ្វើប្រហុក ផ្អកទុកបរិភោគ! នៅដើមខែមករា ត្រីនឹងចាប់ផ្ដើមត្រូវខ្លាំងម្ដងទៀត

0

ភ្នំពេញ៖រដ្ឋបាលជលផលនៅថ្ងៃទី៣០ធ្នូនេះ បានប្រកាសពីការជូនដំណឹងបន្ថែម ស្តីពីរដូវធ្វើប្រហុក ផ្អក ដែលនឹងចាប់ផ្តើមត្រូវខ្លាំងពីថ្ងៃទី១-៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។

រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ឲ្យរួសរាន់ តាមពេលវេលានិងទីកន្លែង។ជាមួយគ្នានេះដែរក៏សំណូមពរឲ្យអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំឲ្យមានការរាំងស្ទះផងដែរ៕