ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌដំណើរ​កា​រ​តា​មរ​ច​នា​ស​ម្ព័​ន្ធ​​គ្រ​ប់គ្រ​ង​ថ្មី​ចាំ​បា​ច់​ត្រូ​វ​ផ្ត​ល់​​កា​រ​អ​ភិ​វ​ឌ្ឍ​ស​មត្ថ​ភា​ព​ប​ន្ថែ​ម​ដ​ល់បុ​គ្គ​លិ​ក​រ​ដ្ឋ​បា​ល​ថ្នា​ក់ក្រោ​ម​ជា​តិ​

0

​ភ្នំ​ពេ​ញ​៖ ​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​ខេ​ង ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​រ​ដ្ឋ​មន្រ្តី​​​ក្រ​សួ​ង​ម​ហាផ្ទៃ​ ​បា​ន​លើ​ក​ឡើ​ង​ថា​ ​ដើ​ម្បីធា​នា​​​ឱ្យ​រ​ដ្ឋបា​ល​ក្រុ​ង​ ​ស្រុក​ ​ខ​ណ្ឌ អាចដំណើរការតាមរចនា​សម្ព័ន្ធ​គ្រប់គ្រងថ្មី និងអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានា​ដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវផ្តល់ការ​អភិវឌ្ឍសមត្ថភាពជាច្រើនបន្ថែមទៀតដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងពិធីបិទមហាសន្និបាត លើកទី៣ អាណត្តិទី៣ នៃសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានលើកឡើងបន្ថែមទៀតថា សាលាជាតិ​រដ្ឋបាលមូលដ្ឋានកំពុងតែសហការជាមួយក្រសួង ស្ថាប័នពាក់​ព័ន្ធក្នុងការរៀបចំឯកសារបណ្តុះបណ្តាលទាំងនេះ និងត្រូវខិតខំ​រៀបចំវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់​ឱ្យបានរួចរាល់យ៉ាងយូរក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២០។

ដែលការបណ្តុះបណ្តាលនេះ ត្រូវផ្តល់អាទិភាពលើ​កិច្ចការ​សំខាន់ៗដែលពាក់ព័ន្ធនឹងមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលការណ៍ បែបបទ និងនីតិវិធី​នៃការគ្រប់គ្រងបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែល​បានកែសម្រួល សំដៅធានាការចាប់ផ្តើមបំពេញការងារតាមប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

បន្ថែមលើសពីនេះសម្តេចក្រឡាហោមបានស្នើឱ្យសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់បន្ថែមទៀត​លើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ ការគ្រប់គ្រង និងការតាមដានត្រួត​ពិនិត្យការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរ ប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព និងមានការចូលរួម។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការផ្ទេរធនធាន​បន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយ​អភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ ដែលក្នុងនោះ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបាន​ថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាន​មានចំនួនប្រមាណជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹង​ទទួលបានថវិកាជាមធ្យមចំនួនប្រមាណ ១៩៣.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាន​មានចំនួនជាមធ្យម​ប្រមាណជាង ១៣២.០០០ដុល្លារ៕