រថយន្តក្រុងវៀតណាមលួចដឹកបង្កប់សាច់សត្វព្រៃ និងឈើឆ្លងដែនត្រូវសមត្ថកិច្ចបង្ក្រាបនៅរតនគិរី

0

ភ្នំពេញ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវៀតណាមឈ្មោះ អាញ់អ្ហ៊ីវ លួចបង្កប់ និងដឹកជញ្ជូនសត្វព្រៃ ជាប្រភេទសត្វកាំប្រម៉ាចំនួន​២ក្បាល ទម្ងន់ ​១៥គីឡូក្រាម​ឆ្លងដែនពីកម្ពុជាចូលទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ក្បែរ​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​បរកែវ ស្ថិតក្នុងភូមិគ្លិៈ ឃុំ​ស៊ើង​ ស្រុក​បរកែវ​ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងរបស់ក្រុមហ៊ុន អាញ់អ្ហ៊ីវ ដឹកជញ្ជូនសត្វព្រៃឆ្លងដែនខុសច្បាប់ខាងលើនេះ មានពណ៌ស ពាក់​ស្លាក​លេខ​ 81B-010-64​ ។ មានអ្នកបើកបរជនជាតិវៀតណាមឈ្មោះ ប៊ូម វ៉ាន់លុក ភេទប្រុស អាយុ ៤១ឆ្នាំ ។
ក្រោយពីសមត្ថកិច្ចជំនាញសួរនាំ អ្នកបើកបររថយន្តដឹកជញ្ជូនសត្វព្រៃឆ្លងដែនខាងលើនេះហើយ ក៏បានឃាត់រថយន្តនិងសត្វព្រៃជាបណ្តោះអាសន្នរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើបរកែវរង់ចាំដោះស្រាយតាមនីតិវិធី៕