ក្រោ​យ​ឃើញ​ខុ​ស​ញ​យ​ដ​ង​ពេក​!​ក្រ​សួ​ង​ព័​ត៌​មា​ន​កំណ​ត់​ឲ្យ​ស្ថា​នី​យ​ទូ​រ​ទ​ស្ស​ន៍​និ​ងវិ​ទ្យុ​ចា​ក់​ភ្លេ​ង​គោ​រ​ព​ទង់​ជា​តិ​នៅ​ពេ​ល​ព្រឹ​ក​ម៉ោ​ង​៧​គត់​ ​និ​ង​ពេ​ល​ល្ងា​ច​ម៉ោ​ង​៥​គ​ត់

0

ភ្នំពេញ៖​ក្រោ​យ​ស​ង្កេ​ត​ឃើ​ញ​ថា​ ​ស្ថានី​យ​វិ​ទ្យុ​ ​ទូ​រ​ទស្ស​ន៍​នី​មួ​យ​ៗ​បា​នចា​ក់​ផ្សា​យ​
​ប​ទភ្លេ​ង​គោ​រ​ព​ទ​ង់​ជា​តិដោ​យ​ឡែ​ក​ៗ​ពី​គ្នា​ ​និង​នៅ​ពេ​ល​វេ​លា​ខុ​ស​ៗ​គ្នា​ក្រសួ​ង​ព័​ត៌​មា​ន​ស្នើ​ឱ្យម្ចា​ស់​ស្ថា​នី​យ​វិ​ទ្យុ​ ​និ​ង​ទូរ​ទ​ស្ស​ន៍​ទាំ​ង​អ​ស់​ចា​ក់​ផ្សា​យប​ទ​ភ្លេ​​ងគោ​​រ​ពទង់ជាតិ នៅម៉ោង៧៖០០ នាទីព្រឹក និងម៉ោង១៧៖០០ នាទីល្ងាច។

យោងតាមសំណើររបស់ក្រសួងព័ត៌មានផ្ញើជូនម្ចាស់ស្ថានីយទូរទស្សន៍និងវិទ្យុនៅថ្ងៃទី២៥ធ្នូបានឲ្យដឹងថា
កន្លងមក ស្ថានីយវិទ្យុ ទូរទស្សន៍ទាំងអស់បានចាក់ផ្សាយបទភ្លេង
គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅតាមស្ថានីយវិទ្យុ ទូរទស្សន៍រៀងៗខ្លួន ពេលព្រឹកនៅវេលាម៉ោង
៧:០០នាទី និងពេលល្ងាចនៅវេលាម៉ោង១៧:០០នាទី ដើម្បីឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពទង់ជាតិនិងជាការដាស់តឿនបំផុសស្មារតីរបស់ប្រជាពលរដ្ឋយើងឱ្យមានសាមគ្គីភាពឯកភាពជាតិជាធ្លុងមួយរឹងមាំដូចសម័យមហានគរតាមបាវចនា ជាតិ សាសនាព្រះមហាក្សត្រ និងថែរក្សាបានគង់វង្សនូវអត្តសញ្ញាណជាតិគួរជាទីមោទន:។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បានសង្កេតឃើញថា ស្ថានីយវិទ្យុ ទូរទស្សន៍នីមួយៗបានចាក់ផ្សាយ
បទភ្លេងគោរពទង់ជាតិដោយឡែកៗពីគ្នា និងនៅពេលវេលាខុសៗគ្នា។ ស្ថានីយវិទ្យុ ទូរទស្សន៍ខ្លះពេលព្រឹក
ចាក់ផ្សាយនៅវេលាម៉ោង៧:០០នាទីគត់ ហើយនៅពេលល្ងាចចាក់ផ្សាយនៅវេលាម៉ោង១៧:០០នាទីគត់ ប៉ុន្តែ
មានស្ថានីយវិទ្យុ ទូរទស្សន៍ខ្លះទៀត បានចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ និងនៅពេលវេលាខុសៗគ្នា។
ដូច្នេះដើម្បីឱ្យមានការឯកភាពគ្នាក្នុងការចាក់ផ្សាយបទភ្លេងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
បានព្រមៗគ្នានៅក្នុងពេលវេលាតែមួយ និងបទភ្លេងតែមួយ ក្រសួងព័ត៌មានសូមឲ្យ ម្ចាស់ស្ថានីយវិទ្យុឯកជនទាំងអស់ត្រូវធ្វើការផ្សាយបន្តផ្ទាល់ពីវិទ្យុជាតិកម្ពុជា FM96MHz និងស្ថានីយ
ទូរទស្សន៍ឯកជនទាំងអស់ត្រូវធ្វើការផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា ឱ្យបានព្រមៗគ្នាជារៀង
រាល់ថ្ងៃ ពេលព្រឹកនៅវេលាម៉ោង៧:០០នាទីគត់ និងពេលល្ងាចវេលាម៉ោង១៧:០០នាទីគត់៕