ភ្នំពេញ៖ក្រោយមានការរិះគន់ពីការធ្លាក់ចុះនៃតម្លៃស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងបញ្ជាក់ថាក្រសួងកសិកម្មពន្យល់ហើយស្រូវដែលធ្លាក់ថ្លៃជាស្រូវដែលគ្មានគុណភាពខណៈស្រូវមានគុណភាពតម្លៃនៅដូចដើម ។
ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច (RULE)នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា” ក្រសួងកសិកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធ បានពន្យល់រួចមកហើយ អំពីមូលហេតុអី បានជាស្រូវ ធ្លាក់ថ្លៃ វាមានមូលហេតុ របស់វា ស្រូវធម្មតា ដែលវាអត់មានខូចគុណភាពតម្លៃ គឺនៅតែរក្សាដដែរ ប៉ុន្តែកន្លែងខ្លះគឺថា អាពូជវាអត់សុទ្ធ ហើយអង្ករវា បាត់អីទៅ ដូច្នេះគ្នាអ្នកទិញទៅ នោះជួបការលំបាក”៕