១៩ឆ្នាំក្រសួងដែនដីចេញលិខិតអនុញ្ញាតសាងសង់ជិត៥ម៉ឺនគម្រោងក្រោមទុនវិនិយោគជាង៥សែនលានដុល្លារ

0
ភ្នំពេញ៖គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ក្រសួងដែនដីបានចេញលិខិតអនុញ្ញាតឲ្យសាងសង់ នៅទូទាំងប្រទេស បានចំនួន៤៨ ០០៤គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន១៣១ ៩៤៣ ៥៣៥មែតការ៉េនិងតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណ៥១ ០៣៥ ១២៤ ៤៥១ដុល្លារ លើគម្រោងអគារខ្ព់សៗចាប់ពី៥ជាន់ឡើងទៅ ។
ក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ សុខាភ្នំពេញ លោកថេង ច័ន្ទសង្វារ បានថ្លែងបន្ថែមថានៅទូទាំងប្រទេស សំណង់ដែលមានខ្ពស់ៗមានចំនួន១ ៦២៤អគារ ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន៨៧២អគារ ,អគារចាប់ពី១០ជាន់ទៅ១៨ជាន់ មានចំនួន៦១អគារ ,អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន១៥៦អគារ ,អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន៩៥អគារ និងអគារចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។ ចំណែក នៅខេត្តព្រះសីហនុ មានអគារចាប់ពី៥ជាន់ទៅមានចំនួន២៣៨អគារគម្រោងបុរីលំនៅឋាននិងលំនៅឋានមានលក្ខណៈបុរីមានចំនួន២៩៨គម្រោងនិងបណ្ដុំលំនៅឋានមានលក្ខណៈជាអគារសហកម្មសិទ្ធិក្នុងរាជធានីភ្នំពេញគិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មាចំនួន២២២៦៩ចំណែកឯកជន៕