ភ្នំពេញ៖លោកថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នេះក្រសួងរកចំណូលចូលជាតិបានចំនួន៤៥៦ ៦១៧ ៦៨៦ ០៧៧រៀល ដោយគិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។
ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារបន្ត ឆ្នាំ២០២០ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ សុខាភ្នំពេញលោកថេង ច័ន្ទសង្វារ បានថ្លែងបន្ថែមថាក្នុងនោះចំណូលរបស់រដ្ឋបាលកណ្តាល មានចំនួន២៩ ១០៧ ៧៣៦ ៣៧៨រៀល ,ចំណូលសេវាសំណង់ទូទៅ មានចំនួន ១៤ ៤០៩ ៤៨៩ ៧៥៨រៀល, សេវាសំណង់លើសសន្ទស្សន៍ មានចំនួន ១៤ ៤១៧ ៧៨០ ០០០រៀល។ការជួលអចលនទ្រព្យមានចំនួន ២៨០ ៤៦៦ ៦១៦រៀល។
ចំណែកចំណូលរបស់មន្ទីរ ដ.ន.ស.ស រាជធានី-ខេត្តមានចំនួន ៨០ ២៣៤ ៨០៣ ២២៧រៀល ។ក្នុងនោះមានសេវាសុរិយោដី មានចំនួន ៥០ ០២៥ ៧៨២ ៥១៤រៀល,
លក្ខណៈជាប្រព័ន្ធ មានចំនួន ១០ ៧៧១ ៥០៨ ៣០០រៀល។សេវាសំណង់ទូទៅ មានចំនួន ៣០ ២០៩ ០២០ ៧១៣រៀល៕