ភ្នំពេញ៖ ចោរជនជាតិចិន២នាក់ចូលកាត់ចំរឹងដែកបង្អួចចូលក្នុងផ្ទះគាស់ទូរដែកយក
លុយ ពេលម្ចាស់ផ្ទះមកទាន់ជនល្មើសបានយកដែកគាស់វាយ
តែត្រូវបានម្ចាស់ផ្ទះដែលជាមន្រ្តីនគរបាលព្រំដែនទឹកបាញ់ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យ
ជនសង្ស័យស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅកំឡុងកណ្តាលរាត្រីឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ជាកន្លែងបម្រើសេវាកម្មអចលនទ្រព្យមានយីហោ Explore Property ។ ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនទឹក ។
សមត្ថកិច្ចឲ្យដឹងថាជនល្មើសជាជនជាតិចិនចំនួន២នាក់បានកាត់ចំរឹងបង្អួចជាន់ទី២ចូលក្នុងផ្ទះ រួចចុះមកជាន់ផ្ទាល់ដីធ្វើសកម្មភាពគាស់ទូរដែកតែម្តង ។ ក្នុងពេលកំពុងធ្វើ សកម្មភាពម្ចាស់ផ្ទះចាក់សោរចូលបន្ទប់ក៍ប្រទះនឹងជនសង្ស័យជនសង្ស័យបានប្រើដែកគាស់២ដើមវ៉ៃទៅលើជនរងគ្រោះ ភ្លាមនោះម្ចាស់ផ្ទះបានផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលអោយជនសង្ស័យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅកន្លែងកើតហេតុ ៕


