សមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀននៅម្ដុំផ្សារមាន់អាំងតែត្រូវជនសង្ស័យបាញ់តដៃវិញជាច្រើនគ្រាប់

0

ភ្នំពេញ៖ សមត្ថកិច្ចចុះបង្រ្កាបគ្រឿងនៅម្ដុំផ្សារមាន់អាំងស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែត្រូវជនសង្ស័យ បាញ់តដៃ ជាច្រើនគ្រាប់តែមិនបណ្តាលឲ្យ មានរងរបួសនោះទេ។

បើតាមកម្លាំងការិយល័យគ្រឿងញៀន ក៦ បានប្រាប់ថា មុនកើតហេតុគឺកម្លាំងបានតាមមុខសញ្ញា ៤ ទៅ៥នាក់ ចេញពីម្តុំពេទ្យលោកសង្ឃកំពុងតាមជនសង្ស័យដឹងខ្លូន បានជិះម៉ូតូគេចពីកម្លាំង តាមផ្លូវ៥៩៨ បត់មកផ្សារមាន់អាំង លុះបត់បានបន្តិចនឹងមានការជិះប្រដេញពីកម្លាំងនគរបាលផង ជនសង្ស័យបានបត់ម៉ូតូចូលក្នុងផ្ទះរួចដកកាំភ្លើង បាញ់មកលើកម្លាំងនគរបាលជាច្រើនគ្រាប់តែមិនត្រូវ ហើយកម្លាំងនគរបាលបានរត់គេចចេញពីគ្រាប់កាំភ្លើង រឺឯជនសង្ស័យបានរត់ចូលក្នុងផ្ទះក្រោយមកត្រូវបាន កម្លាំងការិយាល័យគ្រឿងញៀនក៦ ហៅខាងកម្លាំងខណ្ឌទួលគោក មកជួយឡោមព័ទ្ធចាប់បាន២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ដែលបាញ់រួចមួយចំនួនផងដែរ។

ជនសង្ស័យដែលប្រើប្រាស់កាំភ្លើងនឹងបាញ់តដៃជាមួយសមត្ថកិច្ច ទី១៖ ឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ, ទី២៖ ឈ្មោះ មាស សីលា ហៅអាទាល់ ភេទប្រុសអាយុជាង២០ឆ្នាំ។ ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅសាកសួរនៅខាងការិយាល័យគ្រឿងញៀន ក៦៕