ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានស្នើដល់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា គួរបញ្ឈប់ការរៀនគួរពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ,បង្កើតនូវកម្មវិធីពិនិត្យទឹកនោម
សិស្សនៅថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ ដើម្បីស្វែងរកសារធាតុញៀនរៀងរាល់៣ខែម្តងជាពិសេសដំឡើងប្រាក់ខែឲ្យគ្រូបង្រៀនដល់២លានរៀនក្នុងមួយខែ។
ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅព្រឹកថ្ងៃទី២៣ ធ្នូនេះ លោក ពេជ្រ ស្រស់បានស្នើសុំទៅរដ្ឋមន្រ្តីក្រសួងអប់រំលើបញ្ហាមួយចំនួនដូចជា៖
១.សុំឲ្យសិស្សសាលាមានសិទ្ធិពេញលេញនៅក្នុងការជជែកគ្នាពីរឿងនយោបាយពេលម៉ោងសំរាកក្នុងសាលារៀនបើពួកគេចង់ជជែកគ្នា។២. កំណត់ស្ថានភាពជាក់ស្តែងក្នុងការរៀនគួរនិងគួរបញ្ឈប់ការរៀនគួរពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យហើយងាកមកពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរបស់រដ្ឋវិញពីព្រោះថាការរៀនគួរខុសរបៀបបែបនេះ គឺធ្វើឲ្យមាតាបិតាសិស្សគ្មានលទ្ធភាពបញ្ជូនកូនឲ្យទៅរៀន ដោយហេតុកូនសិស្សត្រូវគ្រូ
បង្ខំឲ្យរៀនគួរ តាមរយៈការដាក់ពិន្ទុទាបឬធ្លាក់តែម្តង បើសិនជាកូនសិស្សនោះមិនរៀនគួរ កត្តានេះធ្វើឲ្យកូនសិស្សជំរិតទាប្រាក់ពីឪពុក ម្តាយយកទៅរៀនគួរ។
៣.បង្កើតនូវកម្មវិធីពិនិត្យទឹកនោមសិស្សនៅថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ ដើម្បីស្វែងរកសារធាតុញៀនរៀងរាល់៣ខែម្តងសំរាប់ជំហ៊ានដំបូង គឺដើម្បីបង្ការ និងទប់
ស្កាត់សិស្សសេពគ្រឿងញៀន។៤.រឹតបន្តឹងការប្រឡងបញ្ចប់ថ្នាក់ទី៩
ដើម្បីពង្រឹងសមត្ថភាពសិស្សពីថ្នាក់អនុវិទ្យាល័យទៅក្នុងការធានានូវគុណភាពនៃការសិក្សារបស់សិស្សនិងបង្កើនគុណភាពធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
៥.ពង្រឹងគុណភាពរបស់គ្រូបង្រៀននៅក្នុងម៉ោងបង្រៀនរដ្ឋ ដើម្បីលុប
បំបាត់ការបង្រៀនសិស្សក្រៅម៉ោងយកលុយខុសរបៀប ជាហេតុធ្វើ
ឲ្យឪពុកម្តាយរបស់សិស្សកាន់តែក្រីក្រទៅៗ នាំឲ្យពួកគាត់បញ្ឈប់កូនមិនឲ្យទៅរៀនបន្តទៀតទេ។
៦.ខ្ញុំស្នើសុំរដ្ឋមន្រ្តីក្រសួងអប់រំជួយតម្លើងប្រាក់ខែជូនដល់លោកគ្រូ
អ្នកគ្រូយ៉ាងតិចគឺ ២ លានរៀលក្នុង១ខែ ដើម្បីលុបបំបាត់នូវការយកថវិកា ពី កូនសិស្សមិនសម
ហេតុផលនៅបណ្តាសាលារៀនមួយចំនួន នឹង ដើម្បី បង្កើននូវ
គុណភាព នៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងមានហេតុផលដាក់ទណ្ឌកម្មទៅលើ
លោកគ្រូ អ្នកគ្រូណាមួយមិនខំយកចិត្តទុកដាក់ក្នុងការបង្រៀន
កូនសិស្សនៅក្នុងម៉ោងរដ្ឋ......៕