ឧត្តមសេនីយ៍ឯក ស ថេត៖ កងកម្លាំងប្រព្រឹត្តខុស នឹងត្រូវដាក់វិន័យ ឬបញ្ឈរជើងនៅការិយាល័យ

0

ភ្នំពេញ៖អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា កងកម្លាំងទាំងអស់ត្រូវតែគោរពអោយបានល្អនូវវិន័យកងកម្លាំង ហ្វឹកហាត់អោយបានជាប្រចាំ ជាពិសេសត្រូវដាក់វិន័យចំពោះមន្ត្រីណាដែលប្រព្រឹត្តខុស ។

ក្នុងឱកាសដឹកនាំកងកម្លាំងជាង៧០០នាក់ ចូលរួមគោរពទង់ជាតិនៃកម្ពុជា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែធ្នូ ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែគោរពអោយបានល្អនូវវិន័យកងកម្លាំង ហ្វឹកហាត់អោយបានជាប្រចាំ ជាពិសេសត្រូវដាក់វិន័យចំពោះមន្ត្រីណាដែលប្រព្រឹត្តិខុស ដូចជាទទួលទណ្ឌកម្ម បញ្ជូនទៅហ្វឹកហាត់បន្ថែម ឬក៏មកប្រចាំការនិងបង្ហាញខ្លួននៅការិយាល័យបុគ្គលិក៕