ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ កែវ ចិត្រាមានឋានៈជាអធិការរងក្រុងបាវិត ដែលគេស្គាល់ថាជាកូនប្រុសរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិតបានផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ កែវ ចិត្រា យកកាំភ្លើងខ្លីបាញ់ឱ្យរងរបួសធ្ងន់(ត្រូវចំក្បាល) ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។
បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។ ជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោយពេលបង្ករហេតុបាញ់ប្រហារួចមកក៍បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះកើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧:០០នាទីយប់ នៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៕








