ភ្នំពេញ៖រឿង“កម្មផល”ជារឿងមួយចំណោមរឿងខ្លី៣រឿងដែលផលិតដោយសិស្សកម្ពុជាត្រូវបានជាប់រង្វាន់ជ័យលាភី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង មិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១១ធ្នូនេះបានបញ្ជាក់ថា”ក្នុងចំណោមរឿងខ្លី៣រឿងដែលផលិតដោយសិស្សកម្ពុជា រឿង“កម្មផល” ត្រូវបានជាប់រង្វាន់ជ័យលាភី ដែលបានរួមផលិតដោយប្អូនប្រុស ឆន ច័ន្ទតារាឈុនហួរ មកពីវិទ្យាល័យទូលទំពូង ប្អូនប្រុស ម៉ៅ សុវណ្ណាគង់ និង ប្អូនប្រុស នៅ រក្សាបុត្រ មកពី សាលារៀន អន្តរទ្វីប អាមេរិកកាំង។ យើងសូមអបអរសារទរ និងសង្ឃឹមថាប្អូនៗនឹងបន្តអភិវឌ្ឍទេពកោសលរបស់ខ្លួនកាន់តែប្រសើរថែមទៀត”៕


