សម្ដេចតេជោ ហ៊ុន សែន ចង់ប្រកួត​វាយកូនហ្គោលជាមួយប្រធានាធិបតីអាមេរិក

0

ភ្នំពេញ៖ សម្តេចតេជោ ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហើបឱ្យដឹងថាសម្ដេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាមេរិក-អាស៊ាននៅឆ្នាំ២០២០​ខាងមុខនេះ។ហើយជាពិសេសទៀតនោះសម្ដេចចង់ប្រកួត​វាយកូនហ្គោល​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩
សម្តេច​តេជោ បាន​ថ្លែង​បញ្ជាក់ថា «ខ្ញុំត្រៀម​ប្រដាប់​វាយកូនហ្គោល​ទៅហើយ ​ព្រោះលោកត្រាំគាត់​ពូកែវាយកូនហ្គោល។ ចង់ឬមិនចង់ ខ្ញុំទៅអាមេរិកលើកនេះ ខ្ញុំចង់ទៅវាយកូនហ្គោលឱ្យបាន»៕