ករណីយុវជនបន្សាបគ្រឿងញៀនពុលត្រសក់កើនដល់ជាង២០០នាក់ក្នុងនោះស្លាប់៤នាក់

0

ភ្នំពេញ៖ករណីយុវជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យពុលត្រសក់ផ្អនិងត្រសក់ស្រូវដែលមានថ្នាំសំលាប់សត្វល្អិតកើនដល់២១១នាក់ក្នុងនោះស្លាប់៤នាក់ ។

ហេតុការណ៍ដ៏អាក្រក់នេះបានចាប់ផ្ដើមកើតឡើងពីព្រឹកដល់យប់ថ្ងៃ​ទី​១​ខែ ធ្នូ ឆ្នាំ២០១៩ ឈានដល់២ធ្នូ២០១៩។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ខៀវ​ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោកឧត្ដមសេនីយទោ អាត់ ខែម ប្រើបា្រស់កម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត បានប្រើមធ្យោបាយ រថយន្ដសង្គ្រោះនិងរថយន្ដអតន្តរាគមន៍ ដឹក អ្នកជម្ងឺទៅសង្គ្រោះបានទានពេលវេលា។

លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យនិងនៅប្រចាំដោះស្រាយបញ្ហានេះ ហើយមានប្រសាសន៍ស្ថានភាពជនរងគ្រោះពុលចំណីអាហារនេះអាចគ្រប់គ្រងបានហើយ ៕