Home សង្គម វាយខ្នោះមន្ដ្រីនគរបាលម្នាក់ករណីបាញ់បោះសេរីដោយគ្រាន់តែឈ្លោះប្រកែកគ្នាតិចតួចសោះ

វាយខ្នោះមន្ដ្រីនគរបាលម្នាក់ករណីបាញ់បោះសេរីដោយគ្រាន់តែឈ្លោះប្រកែកគ្នាតិចតួចសោះ

0

ភ្នំពេញ៖ វាយខ្នោះមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញម្នាក់ ឈ្លោះប្រកែកគ្នាជាមួយអ្នកជិតខាង រហូតឈានដល់ការផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវចំជើងជនរងគ្រោះមួយគ្រាប់ នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីបាញ់បោះសេរីនេះ ជនសង្ស័យជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងសាឡាងបានបាញ់ឡើងលើចំនួន ៣ គ្រាប់និង១ គ្រាប់បានត្រូវចំជើងជនរងគ្រោះ បណ្ដាលឲ្យរងរបួស។

ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបាញ់ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ នៅនឹងកន្លែងតែម្ដង៕

Previous articleតារាចម្រៀង សិទ្ធិ ចេញបទថ្មីបំបែក​ទីផ្សារ​ក្រោយស្ងប់ស្ងាត់​មួយខ្យល់ធំ​
Next articleករណីយុវជនបន្សាបគ្រឿងញៀនពុលត្រសក់កើនដល់ជាង២០០នាក់ក្នុងនោះស្លាប់៤នាក់