ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ មានដំណឹងលើកឡើងបន្តកន្ទុយគ្នាថា អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី ទទួលមរណៈភាព ជាដំណឹងមិនពិត ដោយដំណឹងនេះ ត្រូវបានក្រុម ព្រះសុរិយា ធ្វើការច្រានចោល កាលពីថ្ងៃទី១៧ ខែសីហា ថាមិនបានស្លាប់នោះទេ ។
បន្ទាប់ពីមានព័តមានលើកឡើងដំបូងថា អ្នកម្នាងសៀងឌី បានរអិលដួល នឹងបញ្ចូនទៅកាន់មន្ទីរពេទ្យដោយសង្ឈឹមតែ ៥០ភាគរយ ក៏ស្រាប់តែមាន ដំណឹងបន្តទៀតថា អ្នកម្នាងស្លាប់ ។
ទោះបីជាយ៉ាងណា ក្រុមព្រះសុរិយា បានលើកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា យើងខ្ញុំសូមបដិសេពចំពោះដំណឹងដែលលើកឡើងថា អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី បានទទួលមរណភាពហើយ។
ព័ត៍មាននេះមិនពិតឡើយមកដល់ម៉ោង៣រសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០១៩នេះក្រុមព្រះសុរិយាយើងខ្ញុំបានតាមដានជាប្រចាំជាមួយប្រភពដ៏ស្និទ្ធបំផុតពីក្រុមគ្រួសារនិងមិត្តភក្តិដ៏ជិតស្និទិ្ធ(លោកស្រី វីរៈ តារា) បានអោយដឹងថា ស្ថានភាពរបស់អ្នកម្នាងនៅតែដដែល គឺស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ពុំទាន់មានការវិវត្តន៍អ្វីឡើយ ហើយមិនពិតដូចការលើកឡើងនោះទេ។
ទោះបីជាយ៉ាងណា ក្រោយការច្រានចោលកាលពីថ្ងៃសៅរ៍ របស់ក្រុមព្រះសុរិយា នៅព្រឹកថ្ងៃច័ន្ទ នេះ ប្រធានក្រុម ព្រះសុរិយា បានលើកឡើងថា អ្នកម្នាងសៀងឌី បានទទួលមរណភាពហើយ ដោយទទួលមរណភាព នៅរសៀលម៉ោង ៣ ដែលជាម៉ោងនៅក្នុងស្រុកខ្មែរយើង ៕