អគ្គីសនីកម្ពុជាតបណ្ដាញភ្លើងបាន៩៣% ឲ្យពលរដ្ឋតាមភូមិប្រើប្រាស់

0

ភ្នំពេញ៖លោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាអះអាងថាមកដល់ឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជាបានតបណ្ដាញដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយគិតនៅតាមភូមិទូទាំងប្រទេសបានចំនួន៩៣ភាគរយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង នៅព្រឹក ថ្ងៃ ទី៨ ខែសីហា ឆ្នាំ ២០១៩ លោកកែវ រតនៈបានថ្លែងបញ្ជាក់ថា “អ្វីដែលល្អនោះ គឺគ្រាន់តែគិតថា មកទល់ឆ្នាំ២០១៩នេះ ចំនួនភូមិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់យើងគិតជាភាគរយ ភូមិមាន៩៣ភាគរយហើយ ដែលទទួលបានការផ្គត់ផ្គង់អគ្គិសនី ។

ជាពិសេស ការផ្គត់ផ្គង់អគ្គិសនី ពីបណ្ដាញជាតិ ដែលជាការផ្គុំគ្នា រវាងប្រភពផ្សេងៗទាំងអស់ ដែលអគ្គិសនីកម្ពុជាយើងធ្វើបាន ហើយយកទៅធ្វើការផ្គត់ផ្គង់ ចែកជូនឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ។ក្នុង៩៣ភាគរយនៃភូមិនេះ បើសិនជាយើង ពិនិត្យមើលលើខ្នងផ្ទះ គឺបានភ្ជាប់ជូន ខ្នងផ្ទះប្រជាពលរដ្ឋដល់ជាង៧៣ភាគរយរួចហើយ មកទល់ឆ្នាំ២០១៩នេះ”៕