ភ្នំពេញ៖ ដំណឹងនេះនឹងធ្វើឲ្យបុរសជាច្រើនដែលស្រមៃចង់ក្បែរ តារាសម្តែងជា ម៉ារី នឹងត្រូវរលាយដូចខ្យល់ បន្ទាប់ពីលេចឡើងនូវដំណឹងចូលរោងការ បញ្ចប់ភាពនៅលីវ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ។
ជា ម៉ារី ជាតារាសម្តែងសាច់សខ្ចី លេងខ្លួនសិចស៊ី ដែលធ្វើឲ្យប្រុសៗជាច្រើនបាក់ចិត្តស្រលាញ់ មិនស្ទើរនោះទេ ។ ម៉ារី បានល្បីខ្លាំងតាមរយៈ កម្មវិធីប្រហុកធីវី ក្រោយមកក៏បានលេចមុខជាបន្តបន្ទាប់ក្នុងបទធំៗ តាមផលិតកម្មនានា។











