ជនជាតិកូរ៉េ២នាក់នាំលុយជាង២លានដុល្លារពីទីក្រុងហុងកុងចូលស្រុកខ្មែរត្រូវឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

0

ភ្នំពេញ៖ កម្លាំងការិយាល័យគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩បាន ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន ២នាក់ដែលនាំចូលប្រាក់ដុល្លារខុសច្បាប់ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) ពីទីក្រុងហុងកុង ប្រទេសចិនចូលមកស្រុកខ្មែរ។

ជនជាតិកូរ៉េខាងត្បូង ចំនួន ២ នាក់ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ 1- YOON WONGI, M, DOB: 07/10/1986, PN: M54310302, 2- SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548។
ជនជាតិកូរ៉េទាំង២នាក់ខាងលើត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕