ភ្នំពេញ ៖អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនប្ដេជ្ញាលុបបំបាត់ ការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយ ឲ្យបានទាំងស្រុង នៅចុងឆ្នាំ២០១៩នេះខណៈការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតាមក្លិបកម្សាន្តមួយចំនួនត្រូវបានបង្រ្កាបនិងបិទចោលជាបន្តបន្ទាប់។
យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា “លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បានដាក់ទិសដៅបន្ត គឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៩ដោយធ្វើការប្ដេជ្ញាចិត្តរួមគ្នាខិតខំប្រឹងប្រែងអនុវត្តឲ្យបានសម្រេចតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក្នុងការលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្តបានទាំងស្រុង នាចុងឆ្នាំ ២០១៩”៕