ភ្នំពេញ៖ យិន ហេង ហៅចំប៉ីខ្មៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនា ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និង ពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរ ។
បើតាមចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បាន ប្រកាសសាលក្រមផ្តន្ទាទោសលោក យិន ហេង ហៅ ចំប៉ីខ្មៅ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និង ពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរ ព្រោះតែខឹងយុវជន ៣នាក់ ជិះម៉ូតូមកខោកក្បាល ។
គួររំលឹក ផងដែរថា កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ បុគ្គលខាងលើ ក្រោយពីបុក្គលនេះបានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុម ជិះម៉ូតូទៅខោកក្បាល ៕