ភ្នំពេញ៖ ភ្លៀងធ្លាក់ខ្លាំងមួយមេកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួន នៅសង្កាត់លេខ4 ក្រុងព្រះសីហនុ លិចទឹកហូរចូលក្នុងផ្ទះ ។
បើតាមសេចក្តីរាយការណ៍ ដឹងពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅតំបន់នោះបញ្ហាជំនន់ទឹកភ្លៀងហូរចូលផ្ទះតែងតែកើតមានជាបន្តបន្ទាប់។
ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា បច្ចុប្បន្នអជ្ញាធរខេត្តនិងក្រុងកំពុងចាត់វិធានការជាបន្តបន្ទាប់ ទប់ស្កាត់ការចាក់ដីឬការសាងសង់រំលោភលើអូរឬប្រឡាយបង្ហូរទឹក ។
ក្នុងនោះតាមបទបញ្ជាដាច់ណាត់របស់ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុក៏បានបញ្ជាអោយផ្នែកជំនាញពិនិត្យផ្នែកច្បាប់ ក្នុងការដាក់បណ្តឹងអ្នកពាក់ពន្ធ័នឹងការចាក់ដីរំលោភលើអូរឬប្រឡាយបង្ហូរទឹកទៅតុលាការផងដែរ។ បើតាមមន្ត្រីដដែលបញ្ជាក់ថា ចំណាត់ការទាំងអស់នេះគឺជាគោលដៅឆ្ពោះទៅដោះស្រាយ កាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ៕

