ភ្នំពេញ៖ ហាក់ស្តែងនូវអារម្មណ៍ថាចាញ់ កីឡាកររបស់ EDC ម្នាក់ក្នុងការប្រកួតនៅលើទីលាន បានប្រើប្រាស់នូវកាយវិកា ប្លែកៗទាំងកម្រោល ហើយក៏ជា កាយវិការមិនគួរកើតមានទាល់តែសោះសម្រាប់លីកកំពូលនៅកម្ពុជា ។ ហេតុការណ៍នេះបានកើតឡើងក្នុងការប្រកួត រវាង EDC ជាមួយភ្នំពេញក្រោន ក្នុងលទ្ធផល 5-0 ។
សកម្មភាពប្លែក ដែលគេហៅថាហិង្សានៅលើទីលានបាល់ទាត់នោះ គេឃើញកីឡាករ EDC ពាក់ស្លាកលេខ ២៧ បានប្រើហិង្សាទៅលើកីឡាករភ្នំ ពេញក្រោន បន្ទាប់មកទៀតកាន់តែហួសចិត្តនោះគឺ កីឡាកររបស់ EDC ម្នាក់ទៀតពាក់ស្លាកលេខ ៥ បានប្រើបច្ចេកទេសព្រៃ គេហៅថា បាល់ទៅមនុស្សទៅ ដោយទាត់ទាំងកម្រោលទៅលើ កីឡាករលឹម ពិសិដ្ឋ របស់ភ្នំពេញក្រោន ។
សកម្មភាពបែននេះបានធ្វើឲ្យមជ្ឈដ្ឋានអ្នកស្នេហាវិស័យបាល់ទាត់ មានខឹងសម្បារយ៉ាងខ្លាំង ជាពិសេសអ្នកតាមដាន និងគាំទ្រទៅលើភ្នំពេញ ក្រោន បានលើកឡើងថា វាជាសកម្មភាពខឹងទាំងកម្រោល ដែលមិនអាចបិទនូវបច្ចេកទេសលេងរបស់កីឡាករវ័យក្មេងភ្នំពេញក្រោនបាន ទើបពួកគាត់ ធ្វើយ៉ាងនេះ ។
ដោយឡែកបងប្អូនធម៌នាយចឺម លោកឈុន សុវណ្ណភក្តី ក៏ត្រូវជាបងធម៌លឹម ពិសិដ្ឋ ដូចគ្នាបានលើកឡើងថា EDC អើយចេះលេងបាល់អត់ ហើយនៅលេងអ៊ីចឹងធ្វើអី សំខាន់ចាញ់គេទៀត បើចង់លេងអ៊ីចឹងមកលេងជាមួយបងណា ។
លោកក៏បានលើកឡើងថា អ្វីដែលសំខាន់នៅទីនេះ គួរតែសរសើរទៅចំពោះកីឡាករវ័យក្មេងដែលគាត់ទើបតែឡើងមកពីថ្នាលបណ្តុះបណ្តាល ភ្នំពេញ ក្រោន ដោយគេយកមកលេងជាឈុតធំ ហើយមានសមត្ថភាពបែបនេះ ហើយមិនគួរណាមានរូបភាពបែបនេះ នៅលើទីលានការប្រកួត ផ្សាយផ្ទាល់ជាសាធារណៈ បែបនេះសោះ ។ លោកថា បើឈប់បានគួរតែឈប់ទៅ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖