ភ្នំពេញ៖ ថ្វីបើមនុស្សគ្រប់គ្នាមិនដឹងថា ពិតជាមានជាតិក្រោយឬយ៉ាងណា ? ប៉ុន្តែលោក អ៊ុន សុធា ក្នុងនាមជាកូនកត្តញ្ញូ បានព្យាយាមប៉ងផ្សង សុំជាតិក្រោយជួបម្តាយលោកទៀតក្នុងនាមជាកូនវិញម្តង ក្រោយម្តាយរបស់លោកត្រូវបានជំងឺកាចសាហាវឆក់យកជីវិត នាពេលថ្មីៗនេះ ។
លោក អ៊ុន សុធា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ពេលនេះម្តាយខ្ញុំ គាត់បានផុតទុក្ខហើយ សូមអោយម៉ែទៅកាន់ឋានដែលសុខ នឹងកើតជាតិណាៗសូមកុំអោយម៉ែមានជំងឺកាចសាហាវមកបៀតបៀនដូចជាតិនេះទៀត ហើយសូមម៉ែអោយពរជ័យដល់បងប្អូនកូនចៅទាំងអស់ ទទួលបានសេចក្តីសុខសេចក្តីចំរើន ឈ្នះអស់មាទាំងឡាយ ???។
លោកបានប៉ងផ្សងថា បើមានជាតិក្រោយពិត សូមម៉ែមកកើតជាកូនរបស់ខ្ញុំម្តង កូននឹងមើលថែតបស្នងសងគុណម៉ែវិញ ? ម៉ែគឺនៅតែឋិតក្នុងបេះដូងកូនជានិច្ច គ្មានថ្ងៃបំភ្លេចម៉ែបាន ស្រលាញ់ម៉ែណាស់ ❤️️ ។
ជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួមរំលែកទុក្ខ ក្នុងការបាត់បង់ម្តាយខ្ញុំ ។ សូមជូនពរអ្នកទាំងអស់គ្នា ទទួលបាននូវពរទាំង៤ប្រការ កុំបីឃ្លានឃ្លៀតឡើយ ??? ៕


