នាយករដ្ឋមន្ត្រីកម្ពុជា-ហុងគ្រី ចុះហត្ថលេខារួមគ្នាលើឯកសារចំនួន៣

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី បន្ទាប់ពីបញ្ចប់ជំនួបកំពូលរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានអញ្ជើញចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀង និង អនុស្សារណះសំខាន់ៗចំនួន៣។
ក្នុងនោះរួមមាន៖
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
២-កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាង ក្រសួងអប់រំយុវជននិងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២
៣- អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍ កម្ពុជា ជាមួយសាកលវិទ្យា ល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បាន ចុះហត្ថលេខាផងដែរ៕