Home សង្គម រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាសមត្ថកិច្ចចុះបង្ក្រាបល្បែងបាញ់ត្រី និងចាក់ទឹកភ្លៀងឲ្យអស់

រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាសមត្ថកិច្ចចុះបង្ក្រាបល្បែងបាញ់ត្រី និងចាក់ទឹកភ្លៀងឲ្យអស់

0

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យសមត្ថកិច្ចគ្រប់ផ្នែកចុះបង្ក្រាបល្បែងបាញ់ត្រី និងចាក់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញឲ្យអស់ ដោយមិនត្រូវទុកឲ្យនៅតទៅនោះទេ ។

សម្តេច ស ខេង បានលើកឡើងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩យ៉ាងដូច្នេះថា «នៅភ្នំពេញមានល្បែងបាញ់ត្រី មិនដឹងគេបាញ់របៀបណា។ សូមឲ្យមើលផង! ប្រហែលគេថា មានអ្នកនេះ អ្នកនោះ នៅពីក្រោយហើយ ។ អាហ្នឹងគឺជាល្បែងស៊ីសងមួយ ខ្ញុំក៏មិនដឹងដែរ ។ សូម្បីទឹកភ្លៀង មិនដឹងគេលេងរបៀបណាម៉េចផង។ ខ្ញុំសួរថា តើគេលេងទឹកភ្លៀងបែបណា?។ ត្រូវបង្ក្រាបទាំងល្បែងចាក់ទឹកភ្លៀង និងល្បែងបាញ់ត្រីផង» ៕

 

Previous articleសូម្បីកូនរបស់នាយករដ្ឋមន្រ្តីក៏ត្រូវបានប៉ូលិសចរាចរណ៍ពិន័យដែរ
Next articleប្រព័ន្ធអប់រំនៅមានកម្រិតបណ្ដាលឲ្យកម្ពុជាជួបបញ្ហាផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់