Home សង្គម សាហាវព្រៃផ្សៃបំផុត! សម្លាប់មិត្តភក្តិកាត់សាកសពជាកង់ៗច្រកស្បោងខ្មៅយកទៅបោះចោល

សាហាវព្រៃផ្សៃបំផុត! សម្លាប់មិត្តភក្តិកាត់សាកសពជាកង់ៗច្រកស្បោងខ្មៅយកទៅបោះចោល

0

ភ្នំពេញ៖ ក្រោយពីមាន ក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ ពេញក្រុងភ្នំពេញ ព្រោះម្តាយបាត់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ទើបរហូតមកដល់ថ្ងៃនេះកម្លាំងកងរាជអាវុធហត្ថ បំបែកសំណុំរឿងបានហើយ ខណៈម្ដាយដែលបាត់ខ្លួននោះ ត្រូវឃាតករជាមិត្តភក្តិសម្លាប់ កាត់សាកសពជាបំណែកៗ ច្រកយកទៅបោះចោល។

ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួន នៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង កើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះ ដោយមិនដឹងមូលហេតុ។

អាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបំបែកសំណុំរឿងបានហើយ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតកគឺជាមិត្តភក្តិ របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតាំង ពីយប់មិញ ។

ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ៕

 

Previous articleសម្ដេចស ខេង បញ្ជាក់ថា ម៉ូតូអត់ពន្ធនិងអត់ស្លាកលេខរត់ពន្ធពីវៀតណាមចូលខេត្តត្បូងឃ្មុំច្រើនជាងគេ
Next articleប៉ូលិសម្នាក់ត្រូវបានដកបញ្ឈរជើងក្រោយពិន័យមិនចេញបង្កាន់ដៃ