នាយករដ្ឋមន្រ្តី៖មិនត្រូវអនុញ្ញាតឲ្យមានពេទ្យនៅក្រៅក្របខណ្ឌច្បាប់ដើរចាក់ថ្នាំនៅតាមភូមិឃុំនោះទេ

0

ភ្នំពេញ៖ន្ទាប់ពីមានគ្រូពេទ្យមួយចំនួនបានដើរចាក់ថ្នាំនៅ តាមភូមិ ឃុំ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយបណ្តាឲ្យស្លាប់មនុស្ស មួយចំនួនកាលពេលកន្លងមកនេះសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានលើកឡើងថាក្រសួងសុ ខាភិបាលមិនត្រូវអនុញ្ញាតឲ្យមានពេទ្យនៅក្រៅក្របខណ្ឌច្បាប់ដើរចាក់ថ្នាំនៅតាមភូមិ ឃុំនោះ ទេព្រោះករណីនេះប៉ះពាល់ជីវិតមនុស្ស។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅថ្ងៃទី៦ខែមិថុនា សម្តេចប ញ្ជាក់ថា«ទោះបីជាយើងមាន ការ ខិតខំបានយ៉ាងច្រើនក្តី ប៉ុន្តែ នៅពេលថ្មីៗនេះបណ្តាញសារព័ត៌មានមួយចំនួនបានចុះ ហើយជា រឿងពិតដែលមា នគ្រូពេទ្យមួយចំនួន ដើរចាក់ថ្នាំដោយគ្មានសញ្ញាប័ត្រ និងគ្មានកា រទទួល ស្គាល់ពីផ្នែកសុខាភិបាលនៅតាមភូមិ ឃុំ មួយចំនួននៅក្នុងផ្ទៃប្រទេសរបស់យើង»៕