Home សង្គម ប្រកបរបរសំអាងការមិនសូវកាក់កបបែកគំនិតជួញដូរគ្រឿងញៀនម្ដងជិត១គីឡូក្រាម

ប្រកបរបរសំអាងការមិនសូវកាក់កបបែកគំនិតជួញដូរគ្រឿងញៀនម្ដងជិត១គីឡូក្រាម

0

​ភ្នំពេញ ៖ កម្លាំង​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​សារ ធាតុ​ញៀន​ដោយ​ខុសច្បាប់ ១​ករណី ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដកហូត​ថ្នាំញៀន​៩៩៩.៥៦​ក្រាម ។​
​ហេតុការណ៍​នេះ កម្លាំង​ជំនាញ​ធ្វើ​នៅ​ចំណុច​ខាងលិច​ផ្សារ​ធំថ្មី ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​៦៧ សង្កាត់​ផ្សារ ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ​២០១៩ ម៉ោង​០៩​និង​១០​នាទី ដឹកនាំ​សម្របសម្រួល​ដោយ​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​មានឈ្មោះ ម៉ា ចាន់​ធី ភេទ​ស្រី ជនជាតិខ្មែរ អាយុ​៣៥​ឆ្នាំ មុខរបរ​សំអាងការ និង​រឹបអូស​វត្ថុតាង សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ៩៩៩.៥៦​ក្រាម និង​ទូរស័ព្ទដៃ ១​គ្រឿង ។​
​ជនសង្ស័យ រួម​នឹង​វត្ថុតាង កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕

Previous articleឃាតករ​រំលោភសម្លាប់​ក្មេង​២​នាក់​យ៉ាងព្រៃផ្សៃ នៅ​ស្រុក​ព្រៃ​នប់​ ត្រូវ​ចោទប្រកាន់២​បទល្មើស​
Next articleរដ្ឋមន្ដ្រីបរិស្ថានថាគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុមិនប៉ះពាល់បរិស្ថាននោះទេ