ត្រឹមតែ៥ខែប៉ុណ្ណោះ!ដកហូតឯកសារមិនប្រក្រតីពីជនអន្តោប្រវេសន៍បានខ្ទង់ម៉ឺននាក់

0

ភ្នំពេញ ៖រយៈពេល៥ខែដើមឆ្នាំ២០១៩នេះអគ្គនាយកអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្ដោប្រវេសន៍ចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់។
យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ គិតត្រឹមថ្ងៃទី៣១ ឧសភា របស់ អគ្គនាយកអន្ដោប្រវេសន៍ ចេញផ្សាយនៅថ្ងៃទី៤ មិថុនា នេះ ថា “បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្ដោប្រវេសន៍សរុបចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជតិ រួមមាន ៖ ថៃ ឡាវ ចិន ភូមា ឥណ្ឌូលណេស៊ី ម៉ាលេស៊ី នេប៉ាល់ បង់ក្លាដេស និងវៀតណាម។
ប្រភេទឯកសារដែលបានដកហូត រួមមាន ៖ សៀវភៅស្នាក់នៅ១៤,៨០៦ក្បាល -សៀវភៅគ្រួសារ២,២២៧ក្បាល -សំបុត្រកំណើតខ្មែរ១២,៤៤០ច្បាប់ -សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៥,៩០៤ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ៣៣៧ក្បាល ដូច្នេះឯកសារទាំងនេះ យកដាក់ក្នុងបញ្ជីឧបសម្ព័ន្ធមានវាយត្រាក្រសួងមហាផ្ទៃ៕