ប្រយ័ត្នរន្ទះ និងខ្យល់កន្ត្រាក់!ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី៥-១១ មិថុនា

0

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ភ្លៀងនឹងបន្តធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយកន្លែងខ្លះអាចខ្លាំងសូមមានការ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។

បើតាមសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៤ ខែមិថុនា បានឲ្យដឹងថា ជ្រលងសម្ពាធទាបដែលកំពុងអូសបន្លាយ លើកម្ពុជាភាគខាងលើ គួបផ្សំនិងខ្យល់មូសុងនិរតីដែលមាន ឥទ្ធិពលកើនឡើងវិញ ធ្វើឲ្យស្ថានភាពអាកាសធឆាតុ មានលក្ខណៈអំណោយផលដល់កម្ពុជា ។

ប្រភពបន្តថា លក្ខណៈបែបនេះនិងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ភ្លៀងនិងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់។ទន្ទឹមនោះ ភាពរាយប៉ាយក៏កាន់តែបានធំទូលាយ។ បាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តមាន អាស្រ័យហេតុនេះសូម សាធារណៈជនប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតអវិជ្ជមាន ដែលអាចកើតមានឡើងជាយថាហេតុ៕