អង់គ្លេសចាប់ផ្តើមហ្វឹកហាត់ទាំងអវត្តមានកីឡាករសំខាន់ជាច្រើនដោយសារEuropa LeagueនិងChampion League

0

ថ្ងៃអង្គារម្សិលមិញក្រុមតោបីអង់គ្លេសទាំងឈុតធំនិងឈុតក្រោមអាយុ២១ឆ្នាំបានធ្វើការហ្វឹកហាត់រូមគ្នាមួយចំពេលដែលឈុតទាំងពីរសុទ្ធតែត្រូវមានភារៈកិច្ចក្នុងពានរង្វាន់Nation CupនិងEuropean Championship។

កីឡាករឈុតធំរបស់អង់គ្លេសជាច្រើននាក់មិនបានបង្ហាញវត្តមានក្នុងការហ្វឹកហាត់នេះឡើយហើយគ្រូបង្វឹកលោក Southgate ក៏បានត្រៀមកម្លាំងឈុតក្រោមអាយុ២១ឆ្នាំមួយចំនួនដើម្បីជំនួសតំណែងដែលទំនេរក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងត្រូវជួបហូឡង់នោះផងដែរ។

អង់គ្លេសនឹងត្រូវជួបហូឡង់នាថ្ងៃទី៦ខែមិថុនាខាងមុខនៅក្នុងប្រទេសហូឡង់ហើយជឿជាក់ថាកីឡាករសំខាន់ៗនិងល្អមួយចំនួននឹងត្រូវអវត្តមានដោយសារតែភារៈកិច្ចក្នុងពានរង្វាន់ធំ២របស់អ៊ឺរ៉ុបគឺ Europa League និង Champion League៕

ប្រែសម្រួល:Lee