កម្ពុជាទទួលបានសិទ្ធិនាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារចិន

0

ភ្នំពេញ៖រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥ នៅកម្ពុជានាំចេក អំបូងលឿងទៅកាន់ប្រទេសចិនជាលើកដំបូង។
នៅក្នុុងកម្មពិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថាពិតណាស់លទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងភាគីទាំងពីរក្នុងការចរចារ ការឧបត្ថម្ភ គាំទ្រទាំងច្បាប់ និងបច្ចេកទេសពីភាគីចិនធ្វើយ៉ាងណាដើម្បីនាំផ្លែចេកស្រស់កម្ពុជាចូលទៅក្នុងទីផ្សារចិន ហើយទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចុះ ពិធីសារស្តីពីការអនុញ្ញាតឲ្យកម្ពុជាអាចនាំចេកអំបូងលឿនទៅកាន់ប្រទេសចិន។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ក្នុងចំណោម១០ ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោការណ៍អនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ មានតែក្រុមហ៊ុនចំនួន៥ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០តោននាថ្ងៃនេះ”៕