ប្រុងប្រយ័ត្ន!និយាយទូរស័ព្ទពេលមេឃកំពុងភ្លៀងត្រូវរន្ទះបាញ់ស្លាប់និងរបួសធ្ងន់៣នាក់

0

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ ខណៈកំពុងនិយាយទូរស័ព្ទ និង២នាក់ផ្សេងទៀតរង របួសធ្ងន់រហូតដល់សន្លប់បន្ទាប់ពីរន្ទះបាញ់ត្រូវក្នុងពេលបើកទូរស័ព្ទនិយាយ និងកំពុងច្រូតស្រូវ ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ត្នោតគម ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះមាស សារុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំពោះអ្នករងរបួស ២នាក់ផ្សេងទៀតមិនទាន់ស្គាល់ឈ្មោះនៅឡើយនោះទេ ប៉ុន្តែជនរងគ្រោះទាំង៣នាក់នេះរស់នៅក្នុង ភូមិឃុំជាមួយគ្នា ។

តាមប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បាននាំគ្នាច្រូតស្រូវប្រាំង នៅចំណុចកើតហេតុ នៅពេលដែលមេឃកំពុងភ្លៀងខ្លាំងនោះជនរងគ្រោះឈ្មោះ មាស សារុន បានខលទូរស័ព្ទទៅ ហៅមិត្តភក្តិ ពេលដែលកំពុងខលទូរស័ព្ទក៍ត្រូវរន្ទះបាញ់ចំយុវជននេះតែម្តង បណ្តាលអោយស្លាប់ភ្លាមៗ ចំណែកជនរងគ្រោះពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់រហូតដល់សន្លប់ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕