ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ Medical health care ដែលនាំចូលផ្សព្វផ្សាយ លក់ ឬចែកចាយឱសថ លាបប្រដាប់ភេទបុរសឈ្មោះ ENLARGE OIL ខុសច្បាប់។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមការពិ និត្យលើបណ្ដាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីឈ្មោះ Medical health care បានកំពុងផ្សព្វផ្សាយលក់ ឱសថលាបប្រដាប់ភេទបុរសឈ្មោះ ENLARGE OIL មួយដប មានចំណុះ ៣០មីលីលីត្រគ្មាន អាសយដ្ឋានផលិតច្បាស់ លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីកា គ្មានការត្រូតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ហើយថែមទាំងផ្សព្វផ្សាយភូត កុហកបោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ៕